Security Inspector
| CATEGORY: | LOCATION: | Published on: | Application deadline: | Views: |
|---|
ទំនួលខុសត្រូវការងារ
A- ការងារត្រួតពិនិត្យការបំពេញកិច្ចការងារក្នុងម៉ោងរដ្ឋបាល
- ចុះត្រួតពិនិត្យការងារនៅក្នុងម៉ោងរដ្ឋបាលតាមកាលវិភាគកំណត់ និងការចាត់តាំងរបស់ប្រធានផ្នែកដើម្បីចុះអនុវត្តនៅតាមគម្រោង ការដ្ឋាន និងអាជីវកម្មដែលមិនមែនជាសំណង់ឱ្យមានប្រសិទ្ធភាពខ្ពស់។
- ចូលរួមការងារចុះឆែក និងពិនិត្យការងារជាក់ស្តែងតាមគម្រោងការដ្ឋាន និងអាជីវកម្ម។
- ត្រួតពិនិត្យបរិមាណការងារ និងកម្លាំងបំពេញកិច្ចការងារដែលបានចាត់តាំង និងរៀបចំដោយគម្រោង។
- ទំនាក់ទំនងជាមួយគម្រោង ការដ្ឋាន និងអាជីវកម្ម លើករណីមិនប្រក្រតីនៃការបំពេញកិច្ចការងារ ឬភាពអសកម្មដែលកើតមានឡើង។
- រៀបចំរបាយការណ៍នៃការអនវត្តកិច្ចការងារប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ។
- សហការនិងផ្តល់អនុសាសន៍ផ្សេងៗដែលទាក់ទងទៅនឹងការងារគ្រប់គ្រងឱ្យមានប្រសិទ្ធភាពដល់បុគ្គលិកទទួលបន្ទុក ក៏ដូចជាផ្នែកគ្រប់គ្រង គម្រោង ការដ្ឋាន និងអាជីវកម្ម។
- អនុវត្តការងារត្រួតពិនិត្យលើការបំពេញកិច្ចការនៅតាមគម្រោងការដ្ឋាន និងអាជីវកម្មដោយអ្នកគ្រប់គ្រង។
B- ការងារត្រួតពិនិត្យការបំពេញកិច្ចការងារក្នុងម៉ោងថែម (OT)
- ត្រួតពិនិត្យតាមដានផែនការថែមម៉ោង(OT Plan/Schedule) ដើម្បីរៀបចំការងារចុះត្រួតពិនិត្យលើការអនុវត្តជាក់ស្តែងធៀបទៅនឹងផែនការដើម្បីទប់ស្កាត់ករណីលួចបន្លំផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
- ពិនិត្យ និងតាមដានរាល់បំរែបំរួលទិន្នន័យកម្លាំង ធៀបទៅនឹងទំហំការងារថែមម៉ោងជាក់ស្តែង លើភាពមិនប្រក្រតីណាមួយ ដែលកើតមានឡើង។
- ចូលរួមការងារឆែកតាមដាន និងចូលរួមដោះស្រាយលើបញ្ហានៃបរិមាណកម្លាំងដែលលើស ឬខ្វះជាមួយផ្នែករដ្ឋបាលរបស់គម្រោង ការដ្ឋាន និងអាជីវកម្ម។
- អនុវត្តលើការកាត់ចំនួនមនុស្សជាក់ស្តែង ប្រសិនបើរកឃើញថាអសកម្ម ឬលើសពីបរិមាណការងារដែលបានកំណត់ឱ្យអនុវត្ត។
- ពង្រឹងលើការងារត្រួតពិនិត្យឯកសារដល់បុគ្គលិកសន្តិសុខគោលដៅដើម្បីឱ្យការងារនេះអនុវត្តកាន់តែមានភាពប្រសើរឡើង។
- រៀបចំរបាយការណ៍ចុះត្រួតពិនិត្យការងារ ប្រចំាំសប្តាហ៍ ប្រចាំខែ និងប្រចំាត្រីមាស។
- អនុវត្តការងារត្រួតពិនិត្យផ្សេងៗទៀតតាមការចាត់ចែងរបស់អ្នកគ្រប់គ្រង។
C- ការងារត្រួតពិនិត្យសន្តិសុខ និងការងារស៊ើបអង្កេត/Inspection and Investigation tasks
- ចូលរួមការងារត្រួតពិនិត្យសន្តិសុខតាមគម្រោង ការដ្ឋាន និងអាជីវកម្ម។
- ចូលរួមការងារស៊ើបអង្កេត ចុះដោះស្រាយករណីផ្សេងៗ ដែលទាក់ទងទៅនឹងផ្នែកសន្តិសុខ។
- ចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយនាយកដ្ឋានត្រួតពិនិត្យសន្តិសុខ ឬនាយកដ្ឋានធនធានមនុស្ស។
- ចូលរួមការងារលើការងារតេស្ដសារធាតុញៀន នៅតាមគម្រោងការដ្ឋាន និងអាជីវកម្ម។
- ចូលរួមបណ្តុះបណ្តាលបុគ្គលិកសន្តិសុខ តាមគម្រោងការដ្ឋាន និងអាជីវកម្ម លើមេរៀនដែលពាក់ព័ន្ធទៅនឹងផ្នែកសន្តិសុខ គោលការណ៍ និងបទបញ្ជាផ្សេងៗ។
- អនុវត្តការងារផ្សេងៗតាមការចាត់ចែងរបស់អ្នកគ្រប់គ្រងផ្ទាល់ ឬប្រធាននាយកដ្ឋានត្រួតពិនិត្យសន្តិសុខ។
លក្ខណៈសម្បត្តិត្រូវការ
- បរិញ្ញាបត្រ ឬសញ្ញាបត្រផ្នែកគ្រប់គ្រង ឬ រដ្ឋបាល ឬជំនាញដែលពាក់ព័ន្ធផ្សេងទៀត។
- មានបទពិសោធន៍ការងារយ៉ាងតិច ៣ ឆ្នាំលើការងារ ត្រួតពិនិត្យសន្តិសុខ រដ្ឋបាល ឬត្រួតពិនិត្យការងារការដ្ឋានទូទៅ។
- មានចំណេះដឹងផ្នែកកុំព្យូទ័រល្អ Ms. Office, Internet, Email និងប្រព័ន្ទទំនាក់ទំនងការងារផ្សេងៗទៀត។
- មានចំណេះដឹងភាសាអង់គ្លេស និយាយ សរសេរបានល្អ ឬចេះភាសាចិនបន្ថែមកាន់តែប្រសើរ
- ជំនាញទំនាក់ទំនងល្អ សមត្ថភាពក្នុងការបង្ហាញ និងមានគំនិតច្នៃប្រឌិតលើការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព។
- សមត្ថភាពក្នុងការផ្តួចផ្តើមគំនិត ធ្វើសកម្មភាពដោយឯករាជ្យ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា។
- មានសុភវិនិច្ឆ័យពិសេស និងសមត្ថភាពក្នុងការរក្សាការសម្ងាត់របស់នាយកដ្ឋានត្រួតពិនិត្យសន្តិសុខឱ្យបានខ្ពស់បំផុត។
- មានសីលធម៌ល្អ ស្មោះត្រង់ និងការអំណត់អត់ធ្មត់ខ្ពស់ លើការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។