Admin & Leasing Officer
| CATEGORY: | LOCATION: | Published on: | Application deadline: | Views: |
|---|
Job Descriptions:
- ទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងៗ និងអាជីវករខាងក្រៅ ដើម្បីជួលទីតាំង ដាក់បដា ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សេងៗ និងកម្មវិធីមួយចំនួនដែលអាចរកចំណូលឲ្យផ្សារ ។
- ទំនាក់ទំនង ឆ្លើយតប និងចូលរួមសម្របសម្រួល នូវរាល់សំណូមពរ ការប្តឹងផ្តល់របស់អតិថិជន និងអាជីវករទាំងអស់
- ផ្តល់សេវាកម្ម និងបង្កើនទំនាក់ទំនងល្អជាមួយអតិថិជនឬអាជីវករ។
- រៀបចំកិច្ចសន្យាជួលទីតាំងតូប កន្លែងលក់ចំណីអាហារ កន្លែងកំសាន្ត ហើយនឹងកន្លែងដែលនៅទំនេរ ផ្សេងៗ ទៀត (ទាំងកិច្ចសន្យាថ្មីនិងបន្តជាថ្មីឡើងវិញ)
- រៀបចំ រក្សា និងទុកដាក់ឯកសារ កិច្ចសន្យាផ្សេងៗដូចជា កិច្ចសន្យាជួលទីតាំងតូប ការកែប្រែឯកសារនៅក្នុងកិច្ច សន្យា សំណើរផ្សេងៗ និងឯកសារសំខាន់ ផ្សេងៗទៀត ប្រកបដោយសុវត្ថិភាព។
- ត្រួតពិនិត្យនិងចេញលិខិតជូនដំណឹងទៅអាជីវករ ដែលបង់ប្រាក់យឺតប្រចាំខែ
- ត្រួតពិនិត្យ និងរៀបចំរបាយការណ៍ Fixed Asset & Inventory ជាប្រចាំខែ
- ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់កំណត់ត្រាវត្តមានបុគ្គលិក នៅក្នុងប្រព័ន្ធម៉ាស៊ីនហ្គេនមេដៃ ជាមួយនឹងការរៀបចំកាល វិភាគថ្ងៃធ្វើការទៅតាមផ្នែកនីមួយៗ ដើម្បីឲ្យប្រាកដថា ត្រឹមត្រូវទៅនឹងតារាងកាលវិភាគធ្វើការជាក់ស្តែង។
- ត្រួតពិនិត្យ របាយការណ៍ឈប់សំរាករបស់បុគ្គលិក ដូចជា ឈប់សំរាកប្រចាំឆ្នាំ ឈប់សំរាកបុណ្យជាតិ ឈប់សំ រាកឈឺ ឈប់សំរាកមាតុភាព និងឈប់សំរាកពិសេស។
- ត្រួតពិនិត្យ លើការងាររៀបចំបញ្ជីវត្តមានបុគ្គលិកប្រចាំខែ ។
- អនុវត្តការងារផ្សេងៗទៀត ទៅតាមការចាត់តាំងពីប្រធានប្រតិបត្តិផ្សារ។
Job Specifications:
- មានសញ្ញាបត្របរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ជំនាញ រដ្ឋបាល គ្រប់គ្រង ទីផ្សារ គណនេយ្យ និង ហិរញ្ញវត្ថុ ឬជំនាញដែលពាក់ពន្ធ័ផ្សេងៗទៀត ។
- មានបទពិសោធន៍ផ្នែកជួល ផ្នែកលក់ រឺផ្នែកគណនេយ្យ ឬផ្នែករដ្ឋបាលយ៉ាងតិច 2ឆ្នាំ ។
- ចេះនិយាយនិងសរសេរភាសាអង់គ្លេស ។
- មានចំណេះដឹងផ្នែកកុំព្យូទ័រ (Ms. Word, Ms. Excel, Ms. Power Points, etc...) 5. អាចមានសមត្ថភាពធ្វើការក្រោមសម្ពាធបាន ។
- អាចធ្វើការងារផ្សេងទៀតតាមការចាត់តាំងរបស់ថ្នាក់លើ ។