Senior Security Inspector
Safety / Security
Phnom Penh
October 2, 2026
November 1, 2026
Responsibility
- ការគោរពវិន័យ និងបទបញ្ជា៖ គោរពពេលវេលា និងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន ព្រមទាំងអនុវត្តតាមការណែនាំរបស់ថ្នាក់លើ (Supervisor or Manager)។
- ចូលរួមប្រតិបត្តិការចុះត្រួតពិនិត្យ៖ ចួលរួមជាមួយក្រុមហ៊ុនក្នុងការចុះត្រួតពិនិត្យតាមគម្រោង ការដ្ឋាន និងអាជីវកម្ម ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីតាមដានការអនុវត្តកាងារ វិន័យបុគ្គលិក និងបញ្ហាប្រឈមនានា។
- ចួលរួមការស៊ើបអង្កេតបឋម៖ ចួលរួមជាមួយក្រុមស៊ើបអង្កេតក្នុងករណីនាៗ រួមមាន ការស្វែងរកកូនបំណុល ការលួច និងការប្រមូលភស្តុតាងបឋមទាក់ទង និងករណីបោកប្រាស់តាមអនឡាន ឬឧក្រិដ្ឋកម្មផ្សេងៗក្រោមការដឹកនាំរបស់ប្រធានគ្រប់គ្រង។
- ចូលរួមការបណ្តុះបណ្តា និងតេស្តសារធាតុញៀន៖ ចូលរួមជាមួយក្រុមការងារក្នុងការចុះបណ្តុះបណ្តាលបុគ្គលិកសន្តិសុខនៅតាមគម្រោង និងចូលរួមការធ្ចើតេស្តសារធាតុញៀន(ទឹកនោម) តាមផែនការប្រចាំឆ្នាំ។
- ចូលរួមការហ្វឹកហាត់ប្រតិបត្តិការពន្លត់អគ្គីភ័យ៖ ចួលរួមជាមួយក្រុមការងារក្នុងការរៀបចំ និងអនុវត្តសមយុទ្ធហ្វឹកហាត់ប្រតិបត្តិការពន្លត់អគ្គីភ័យ នៅតាមអចលនទ្រព្យ អាគារ និងខុនដូ។
- ត្រួតពិនិត្យគម្រោងមិនមែនបច្ចេកទេសសំណង់៖ ចួលរួមជាមួយក្រុមការងារក្នុងការចុះត្រួតពិនិត្យតាមគម្រោងមិនមែនបច្ចេកទេសសំណង់(ដូចជាអគារការិយាល័យ ខុនដូ អចលនទ្រព្យ) ដើម្បីវាយតម្លៃហានិភ័យ និងសុវត្តិភាព។
- រៀបចំ និងត្រួតពិនិត្យរបាយការណ៍៖ រៀបចំរបាយការណ៍លទ្ទផលប្រចាំខែរបស់ខ្លួន និងពិនិត្យរបាយការណ៍ពីគម្រោងនាៗ ដើម្បីបូកសរុបជូនថ្នាក់លើ។
- ប្រមូល និងរាយការណ៍ទិន្នន័យជនបរទេស៖ ស្រង់ស្ថិតិជនបរទេសពីគ្រប់គម្រោង ដែលមានជនបរទេសស្នាក់នៅ និងរៀបចំរបាយការណ៍ជូនថ្នាក់លើ។
Requirements
- បរិញ្ញាបត្រ ឬសញ្ញាបត្រផ្នែកគ្រប់គ្រង ឬ រដ្ឋបាល ឬជំនាញដែលពាក់ព័ន្ធផ្សេងទៀត។
- មានបទពិសោធន៍ការងារយ៉ាងតិច ៣ ឆ្នាំលើការងារ ត្រួតពិនិត្យសន្តិសុខ រដ្ឋបាល ឬត្រួតពិនិត្យការងារការដ្ឋានទូទៅ។
- មានចំណេះដឹងផ្នែកច្បាប់មូលដ្ឋាន និងនីតិវិធីស៊ើបអង្កេតបឋម។
- អាចប្រើប្រាស់កម្មវិធី MS Office(word Excel)សម្រាប់រៀបចំរបាយការណ៍បាន។
- មានជំនាញទំនាក់ទំនងល្អ និងអាចសរសេររបាយការណ៍បានច្បាស់លាស់។
- ស្មោះត្រង់ អត់ធ្មត់ មានទំនួលខុសត្រូវខ្ពស់ និងអាចរក្សាការសម្ងាត់បាន។
- មានលទ្ទភាពចុះធ្វើការនៅតាមបណ្តាលខេត្ត និងធ្វើការថែមម៉ោង (យប់/ថ្ងៃឈប់សម្រាក)បាន។